This is Spartaaa!

What's Trending in Videoism

Powered by Blogger.

Subscribe

Followers

Followers

Blog Archive

Follow Us on Facebook

Quote

Why Choose Us

Incredible Support

Google បកប្រែ​ពីEnglish to Khmer

Flickr

Advertisements

Home » » ដំឡើង​កម្មវិធី​ចាស់ៗ​លើWindows 8 DPម៉េច​ទៅ?

ដំឡើង​កម្មវិធី​ចាស់ៗ​លើWindows 8 DPម៉េច​ទៅ?

ប្រិយមិត្ត មិត្ត​យុវវ័យ​បាន​សាកល្បង​Windows 8 Developer Preview ហើយ​ឬ​នៅ? កាល​ពី​ទំព័រ​មុន​ Sabay ធ្លាប់​ផ្សាយ​ពី​គេហទំព័រ​ដែល​អាច​ទាញ​យក​វា​បាន​ដោយ​សេរី​រួច​ហើយ

មក ​ដល់​ពេល​នេះ Sabay បាន​សាកល្បង​ហើយ និង​បាន​ជួប​ឧបសគ្គ​មួយ​ក្នុង​ការ​ដំឡើង​កម្មវិធី​ចាស់​ៗ។ កម្មវិធី​ភាគ​ច្រើន​របស់​ខ្មែរ​យើង​ប្រើ Net Framework 3.5 ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​ដំឡើង​លើ Windows 8 DP។ ប្រិយ​មិត្ត​ដឹង​ថា​ហេតុ​អី​ទេ? នេះ​មិន​មែន​មាន​ន័យ​ថា​ Windows 8 DP មិន​មាន​ Net Framework 3.5 នោះ​ទេ ពោល​គឺ​មក​ពី​វា​មាន​ដល់​ Net Framework 4.5 ឯ​ណោះ។
ប៉ុន្តែ​ Windows 8 DP ក៏​មាន​ Net Framework 3.5 នៅ​ខាង​ក្នុង​ស្រាប់​ដែរ​តែ​វា​ត្រូវ​បាន​បិទ​តាំង​ពី​ដំឡើង​ដំបូង​ម្ល៉េះ។ អ៊ីចឹង​ធ្វើ​ម៉េច​ដើម្បី​បើក Net Framework 3.5 ឡើង​វិញ​ដើម្បី​ដំឡើង​កម្មវិធី​ចាស់​ៗ​វិញ?
ខាង​ក្រោម​នេះ​គឺ​ជា​ជំហាន​ងាយ​ៗ
១-ចុច Start រួច​ជ្រើស​យក Control Panel រួច​ជ្រើសរើស​យក More Settings
២-ចុច​លើ Programs and Features
៣-ចុច​លើ Turn Windows features on or off
៤-វា​នឹង​ចេញ​ផ្ទាំង​តូច​មួយ ដូច្នេះ​សូម​ជ្រើសរើស​លើ Microsoft .NET Framework 3.5.1 រួច​ចុច OK
បន្ទាប់​មក​ Windows នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ ដែល​បង្ហាញ​ពី​ដំណើរការ​បើក​ Features នេះ។
ប៉ុន្តែ​កុំ​ភ្លេច​ថា ដើម្បី​ឲ្យ​ដំណើរការ​នេះ​បាន​ជោគជ័យ​ កុំព្យូទ័រ​របស់​អ្នក​ត្រូវ​តែ​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត។
សង្ឃឹម​ថា គន្លឹះ​ខ្លី​មួយ​នេះ នឹង​អាច​ឲ្យ​ប្រិយមិត្ត​យក​ទៅ​សាកល្បង​បាន​ដោយ​ជោគជ័យ!

0 comments:

Post a Comment