ក្រៅពីការរៀបចំ Windows
នៅមានវិធីសាស្រ្តជាច្រើនទៀតដែលត្រូវបានប្រើសម្រាប់បន្ថែម
ប្រសិទ្ធិភាពការងារដល់កុំព្យូទ័រ ដូចជាការ Over Clock ម៉ាស៊ីន
(ការបង្កើនល្បឿនឲ្យ CPU) និង ការ Update Computer ដោយការបន្ថែម
ឬផ្លាស់ប្តូរនូវឧបករណ៍មួយចំនួនចេញ ដើម្បីឲ្យប្រព័ន្ធដំណើរ ការកាន់តែល្អ
ជាដើម ។ ក្រៅពីការរៀបចំ Hard Disk រួចមកគឺមានការរៀបចំផ្នែកប្រព័ន្ធ
Software
ដែលជាមធ្យោបាយមួយទៀតដែលជួយ
ឲ្យកុំព្យូទ័ររបស់យើងដំណើរការទៅបានយ៉ាងពេញសមត្ថភាព ។
មានវិធីសាស្រ្តនៃការរៀបចំWindowsជាច្រើនប្រភេទដែលអាចជួយឲ្យម៉ាស៊ីនកុំព្យូទ័ររបស់យើងដំណើរការបានកាន់តែលឿនថែមទៀត។នៅក្នុង បំណែកនេះផងដែរ គឺអាចនាំវាយកមកប្រើដោយងាយ ដើម្បីមើលថែរទាំប្រព័ន្ធកុំព្យូទ័រ នឹងធ្វើឲ្យម៉ាស៊ីនធ្វើការកាន់តែពេញសមត្ថភាពឡើង ។
១- (ការលប់ File
បណ្តោះអាសន្តដែលមាននៅក្នុងប្រព័ន្ធ) ការប្រើប្រាស់ Windows គឺវាមានការ Read
និង Write Data បញ្ចូលទៅក្នុង Hard Disk ជានិច្ច ។ ក្នុងនោះផងដែរមាន File
មួយប្រភេទ ដែល Windows បានបង្កើតឡើងជាបណ្តោះអាសន្ន (Temporary Files)
ក្នុងពេលវាកំពុងដំណើរការ ហើយវាត្រូវបានលប់ចោលទៅវិញ នៅពេលបានដំណើរការចប់
ឬនៅពេលដែលយើង Shut down ម៉ាស៊ីន ។ តែនៅករណីខ្លះ File បណ្តោះអាសន្នទាំងនេះ
មិនត្រូវបានលុបចោលទេ ដែលបណ្តាមកពីភាពមិនពេញលេញរបស់ Program
ឬមកពីម៉ាស៊ីនមានភាព Error ។
កត្តាទាំងនេះអាចផ្តល់ការរំខានដល់ការងាររបស់ប្រព័ន្ធ
និងអាចធ្វើឲ្យខូចខាតនៅលើផ្នែកណាមួយនៃផ្ទៃ Hard Disk ផងដែរ ។ នៅក្នុង
Windows មាន Program Disk Cleanup ដែលជួយត្រួតពិនិត្យ Data
ដែលបានរក្សាទុកនៅក្នុង Hard Disk រួចប្រាប់ឲ្យយើងដឹងនៅពេលវាបានជួបប្រទះ
File Data ដែលគួរលប់ មានដូចជា File បណ្តោះអាសន្ត និង File ដែលយើងបាន
Download ពី Internet ជាដើម។
0 comments:
Post a Comment